អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
April 24, 2024 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមដោយ លោក លោកស្រី អភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកឧត្តសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិកាតសឹករងខេត្ត លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្ត លោក អភិបាលស្រុកក្រុង លោកអធិការនគបាល និងលោកមេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកក្រុង ចូលរួមផងដែរ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន តាមជំនាញនីមួយៗ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ជាពិសេសបងប្អូនកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានជួយថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន អំឡុងពេលបងប្អូនប្រជាពលរដ្ឋ ប្រារព្ធពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលបានទើបតែបានបញ្ចប់ថ្មីៗ ប្រកបដោយផ្លែផ្កាទទួលបាន ការកោតសរសើរខ្លាំងពីសំណាក់មហាជនគ្រប់ទិសទី ហើយព្រមជាមួយគ្នានេះដែរ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកម្លាំងមានសមត្ថកិច្ច សូមបន្តយកចិត្តទុកដាក់ ពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតឱ្យបានខ្ពស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាធានាឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ