logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីសម្ពោធកុដិ និងសមិទ្ធផលនានា ក្នុងវត្តតាកុល នៅស្រុកកំពង់ត្រឡាច
207
08-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       កុដិ និងសមិទ្ធផលនានាក្នុងវត្តតាកុល ស្ថិតក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានដំណើរការសាងសង់រួចរាល់ ហើយបានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ នាព្រឹកថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង។ ក្នុងពិធីសម្ពោធនោះ ក៏មានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី អភិបាលរងខេត្តកំពង់ឆ្នាំង លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងព្រះសង្ឃ  លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទសរុបចំនួន១.១១៥នាក់ផងដែរ។

      លោកឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានថែ្លងអោយដឹងថា សមិទ្ធផលនានាក្នុងវត្តតាកុលស្ថិតក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ដែលដាក់សម្ពោធអោយប្រើប្រាស់នៅពេលនេះរួមមានកុដិ១ខ្នងបណ្តោយ១២ គុណ ១០ម៉ែត្រ ផ្លូវបេតុង១ខ្សែស្មើនិង១០០ម៉ែត្រ បង្គន់អនាម័យ៤បន្ទប់ និងធ្វើរូបចម្លាក់ចំនួន៤កន្លែង ចំណាយអស់ថវិកាសរុបចំនួន៥៣.១៨០ដុល្លា។

       នៅចុងបញ្ចប់សម្តេចចៅហ្វាវាំងបានបំពាក់គ្រឿងឥស្សរិយយសដល់ព្រះចៅអធិការវត្ត ប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចែកអំណោយដល ស.ស.យ.ក យុវជនស្រឡាញ់សន្តិភាព លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងបានកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តតាកុលដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃនេះផងដែរ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ