logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្ត និងមន្ត្រីសង្ឃខេត្តកំពង់ធំ រៀបចំពិធីដង្ហែរបុណ្យវិសាខបូជា
78
19-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្ដម សុខ លូ  អភិបាលខេត្ត  និងព្រះមន្ត្រីសង្ឃ  នៃគណៈគណខេត្ត  ដោយមានការចូលរួមពី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ  ប្រជាពលរដ្ឋ  សិស្សានុសិស្ស  លោកគ្រូ  អ្នក គ្រូ  ពុទ្ធសាសនិកជនប្រមាណ ៣០០០ នាក់/អង្គបានរៀបចំពិធីដង្ហែរក្បួនធម្មយាត្រា  ដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជា  ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា  ដែលជាសាសនារបស់រដ្ឋ នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

      ពិធីនេះបានដង្ហែរចេញពីវត្តឥន្រ្ទីយ៍សំវរ: ហៅវត្តកំពង់ធំ តាមបណ្ដោយផ្លូវជាតិលេខ៦ ទៅទិសខាងត្បូងកាត់មុខផ្សារកំពង់ធំ រហូតដល់រូបសំណាកដំរីជាន់ខ្លារួចត្រឡប់មកវត្តកំពង់ធំវិញតាមផ្លូវដដែល ដោយមានការរចនាឡើងនូវ  ក្បួនទីនាំងកម្កល់រូបសំណាក់តំណាងឲ្យព្រឹត្តិការណ៍ទាំងបី  របស់ព្រះបរមសមណគោត្តម (ប្រសូត្រ  ត្រាស់ដឹង  និងបរិនិព្វាន) ជាមួយនឹងការតុបតែងលម្អរនូវផ្កាភ្ញីជាដើម  និងក្បួនដង្ហែរអមរបស់មន្ត្រីសង្ឃ  ថ្នាក់ដឹកនាំខេត្ត  មន្ត្រីរាជការ  កងកម្លាំង ប្រដាប់ អាវុធ  សិស្សា នុសិស្ស  ពុទ្ធបរិស័ទ្ធ  យ៉ាងច្រើនកុះករ ។
      បន្ទាប់ពីហែក្បួន ធម្មយាត្រាចប់ឯកឧត្តមអភិបាលបានមានមតិសំណេះសំណាលនិងផ្ដាំផ្ញើដល់ ពុទ្ធបរិស័ទទាំងអស់ ត្រូវខិតខំគោរពបូជាព្រះពុទ្ធសាសនាដើម្បី ឲ្យយុវជនយើង ជំនាន់ក្រោយ បានយល់និងចូលរួម គោរពប្រតិបត្តិ ព្រះពុទ្ធសាសនាដែលជាសាសនារបស់ រដ្ឋយើងអោយបានគង់វង្ស៕ មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ