អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ និងស្ពាន ក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ស្រុកសេសាន និងស្រុកសៀមបូក
May 20, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាព និងអាជ្ញាធរ ភូមិ ឃុំពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវចំនួន ២ខ្សែ ខ្សែទី១ ប្រវែង ៥,២០០ម៉ែត្រ និងស្ពានបេឡេចំនួន ១កន្លែង, ខ្សែទី២ ប្រវែង ១១.១០០ម៉ែត្រ (ផ្លូវទាំងពីរខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៧ ស្ថិតក្នុងសាស្រ្តភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ឆ្ពោះទៅកាន់ភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក) នាថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។

     ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវ ១ខ្សែ ប្រវែង ៣.០០០ម៉ែត្រ និងស្ពានបេតុងចំនួន ២កន្លែង, ស្ពានទី១ ប្រវែង ៣៦ម៉ែត្រ ទទឹង៨ម៉ែត្រ (ស្ពានអូរគូរ)ស្ថិតក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន, ស្ពានទី២ ប្រវែង ៤៨ម៉ែត្រ ទទឹង ៨ម៉ែត្រ(ស្ពានអូរខ្សាច់ភូមិ) ស្ថិតក្នុងភូមិបានបុង ឃុំភ្លុក ស្រុកសេសាន។

    សមិទ្ធផលទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនតាមរយៈឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយនូវការចំណាយ និងចំណេញពេលវេលា ងាយស្រួលក្នុងការទំនាក់ទំនងទៅមកទទួលសេវាសាធារណៈនានា៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ