logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់
55
12-September-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដែលបានរុះរើផ្ទះ ៣៣គ្រួសារ បច្ចុប្បន្ននេះ នៅស្រុកស្រីសន្ធរ ដោយក្នុង ១គ្រួសារតង់ ១ និងថវិកា ២០ម៉ឺនរៀល ដើម្បីដោះស្រាយការរុះរើលំនៅដ្ឋាន ។

សូមបញ្ជាក់ថា ក្នុងចំណោមឃុំទាំង ១៤ នៃស្រុកស្រីសន្ធរ មានឃុំចំនួន ៩ បានទទួលរងនូវផល​ប៉ះពាល់​ដោយ​សារទឹកជន់លិច។ ដោយឡែក ប្រជាពលរដ្ឋប្រឈមនឹងរុះរើផ្ទះ ដោយសារការស្រុតច្រាំង មានប្រមាណជាង ១០០គ្រួសារ ក្នុងនោះពលរដ្ឋ ៣៣គ្រួសារ នៅឃុំចំនួន ពីរ គឺឃុំកោះអណ្ដែត និងឃុំឬស្សីស្រុក បានរុះរើលំនៅដ្ឋាន៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ