ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ ព្យាបាល និងវះកាត់ជងឺភ្នែកដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ
October 23, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ ព្យាបាល និងវះកាត់ជងឺភ្នែក ដោយឥតគិត ក្រោមប្រធានបទ (ការធ្វើអោយភ្លឺឡើងវិញ) របស់ក្រុមគ្រូពេទ្យខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

      មានប្រសាសន៍ក្នុងពិធីពិនិត្យ ព្យាបាល និងវះកាត់ជងឺភ្នែកដោយឥតគិត ជូនប្រជាពលរដ្ឋ ទូទាំងខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថ្លែង អំណរគុណដល់គ្រូពេទ្យខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ស.ស.យ.ក សមាជិក សមាជិកា និងគ្រូ ពេទ្យស្ម័គ្រចិត្តជំនាញរបស់ខ្លួន ដែលសម្របសម្រួល និងពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាកាយវិការមនុស្សធម៌មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកលើកកំពស់សុខមាលភាពប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល។

      ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយក រដ្ឋមន្ត្រី ជាប្រមុខ បានខិតខំគ្រប់បែបយ៉ាង ក្នុងការស្វែងរកសុខសន្តិភាព និងការលើកកំពស់កំរិតជីវភាពប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រូបង្រៀន និងបងប្អូនកម្មករកម្មការនី។ ក្នុងនោះសុខមាលភាពរបស់ប្រជាជន ក៏ត្រូវបាន យកចិត្តទុកដាក់គ្រប់ផ្នែកផងដែរ។ 

      ជាក់ស្តែងនាថ្ងៃនេះ ក្រុមគ្រូពេទ្យខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានលះបង់ពេលវេលា កម្លាំងកាយចិត្ត ចូលរួមធ្វើសកម្មភាព មនុស្សធម៌ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ រឺសាសនាអ្វីឡើយ ។

      សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យរបស់ខេត្ត ហៃ ណាន នៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានមន្ទីរសុខាភិបាលខេត្តជាសេនាធិការក្នុងការសម្របសម្រួល បាននឹងកំពុងធ្វើការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ