រដ្ឋបាលខេត្តកំពត​ បើកកិច្ចប្រជុំគណៈអភិបាលខេត្ត​ ប្រចាំខែឧសភា​ តាមរយៈ​ Online
June 01, 2020 អ្នកទស្សនា :

      រដ្ឋបាលខេត្តកំពតនៅ ព្រឹកថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២០ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំ​ ខែឧសភា​ ឆ្នាំ២០២០​ តាមរយៈOnline (Zoom Cloud meeting) ក្រោមធិបតីភាព​ដឹកនាំកិច្ចប្រជុំ​ ឯកឧត្តម ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត។

      កិច្ចប្រជុំផ្ដោតសំខាន់ លើការពិនិត្យពិភាក្សាពីវឌ្ឍនភាពនៃលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងខែឧសភា កន្លងទៅនិងការងារបន្តចូលរួមដោះស្រាយរាល់បញ្ហាប្រឈមនានានៅសេសសល់ ខ្វះខាតដែលនឹងត្រូវបំពេញបន្ថែម  រួមមានការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម ការងារអភិវឌ្ឍន៍មូលដ្ឋាន ការងារដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាខ្វះខាតសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តកំពត។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម​ ជាវ តាយ​ បានកោតសរសើរវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារ ដែលបណ្ដាមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកក្នុងខេត្ត បានយកចិត្តទុកដាក់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរនារយៈពេលកន្លងមក។

      ទន្ទឹមនឹងនោះ​ ឯកឧត្តម ជាវ តាយ ក៏បានក្រើនរំលឹកជំរុញដល់បណ្ដាំមន្ទីរអង្គភាពជំនាញអាជ្ញាធរក្រុងស្រុក ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតឲ្យបានផុសតាមដែនសមត្ថកិច្ចជំនាញរបស់ខ្លួនរៀងៗខ្លួន។

      ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ជាវ តាយ​ ក៏បានបញ្ជាក់ថា កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែនីមួយៗគឺពិតជាមានសារៈសំខាន់ដើម្បីជាការចូលរួមមតិយោបល់ពីបណ្ដាមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរ ក្រុង ស្រុកនីមួយៗពិនិត្យនូវវឌ្ឍនភាពលទ្ធផលការងារ និងដាក់ទិសដៅអនុវត្តបន្តដើម្បីជំរុញការអភិវឌ្ឍន៍ និងការដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាប្រឈម បញ្ហាខ្វះខាតសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើន និងឆាប់រហ័ស ប្រកបដោយគុណភាពប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ។

      ពាក់ព័ន្ធនឹងលទ្ធផលការងារ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បានលើកឡើងថា នារយៈពេលកន្លងមក បញ្ហាប្រឈមនិងដំណោះស្រាយដែលមន្ទីរអង្គភាពនិងអាជ្ញាធរក្រុងស្រុកសម្រេចបាននៅខ្វះចន្លោះនៅមិនទាន់បានធ្វើការវាយតម្លៃឲ្យបានជាក់លាក់អំពីវឌ្ឍនភាពការងារនៅក្នុងរបាយការណ៍របស់ខ្លួននៅឡើយ គឺនៅមានភាពខ្វះចន្លោះ ដែលមន្ទីរអង្គភាពនិងអាជ្ញាធរក្រុងស្រុកត្រូវតែកែទម្លាប់បំពេញបន្ថែម ដែលស្នើសុំឱ្យ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរក្រុង ស្រុកក្នុងខេត្តទាំងអស់ពិនិត្យលើបញ្ហានេះឡើងវិញនៅក្នុង របាយការណ៍នៃលទ្ធផលការងាររបស់ខ្លួនឲ្យបានជាក់លាក់ ថាតើសម្រេចលទ្ធផលបានប៉ុន្មានភាគរយ ហើយនៅសល់ប៉ុន្មានភាគរយទៀត ដែលជាមូលដ្ឋានសម្រាប់ទិសដៅដើម្បីដោះស្រាយនិងចំណាត់ការបន្តអោយមានប្រសិទ្ធភាពតទៅមុខទៀត។ បើមិនធ្វើដូច្នោះទេបញ្ហាប្រឈមនិងដំណោះស្រាយគ្រាន់តែនិយាយជារួម ប៉ុន្តែយើងមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់មានន័យថាយើងអត់មានវឌ្ឍនភាព ស្មើនឹងមិនបានធ្វើការងារជំនាញរបស់ខ្លួន៕​ 

ប្រភព​ ៖​ រដ្ឋបាល​ខេត្ត​កំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ