ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញប្រកាសតែងតាំងចូលកាន់តំណែងអភិបាលរងស្រុកចិត្របុរី
January 20, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារទី១៩ ខែមករា ឆ្នាំ ២០២១នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញប្រកាសតែងតាំងចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលស្រុកចិត្របុរី ដើម្បីចូលរួមការងារកសាង និងអភិវឌ្ឍក្នុងស្រុក ក៏ដូចជាការបម្រើនូវសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកផងដែរ។

លោកអភិបាលរងដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនោះ គឺលោក សន ចំរ៉ុង ឋានន្តរស័ក្កិ នាយក្រមការ ថ្នាក់លេខ ពីអភិបាលរង នៃគណៈអភិបាលស្រុកសំបូរ ឲ្យទៅកាន់មុខដំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកចិត្របុរីវិញ។

មានប្រសាសន៍ថ្លែងក្នុងពិធី ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្រុក គណៈ អភិបាលស្រុក មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅទូទាំងស្រុក ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និង មន្ត្រីរាជការទាំងអស់ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរ ទាំងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សាធារណៈ រួមចំណែកយ៉ាងសំខាន់ ក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែក ចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាល ធម្មតាក្នុងការរៀបចំមុខតំណែង មន្ត្រីរាជការ ក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍ គ្រប់គ្រងរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ជាធរមាន។

ឯកឧត្តមបន្តថា ៖ តាមទិសដៅនយោបាយរបស់ក្រសួងមហាផ្ទៃ ដែលមានសម្តេចក្រឡាហោម ស ខេង បានដាក់ចេញថា ៖ អាជ្ញាធរ មិនត្រូវប៉ះពាល់សិទ្ធប្រជាពលរដ្ឋ ដោយប្រើហឹង្សានោះឡើយ បើទោះបីប្រជាពលរដ្ឋ ប្រព្រឹត្តខុសច្បាប់ក៏ដោយ គឺត្រូវធ្វើការណែនាំ និងផ្សះផ្សារ ដោយនីតិវិធី ខិតខំដោះស្រាយបញ្ហា និងបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត ហើយនៅចំពោះមុខនេះ ត្រូវរួមសហការទប់ស្កាត់ និងក្តាប់ព័ត៌មានឲ្យជាប់ អំពីប្រជាពលករឆ្លងដែនពីប្រទេសថៃ ក្នុងការឃាត់ពួកគាត់ឲ្យធ្វើចត្តាឡីសក័ និងទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ខិតខំផ្សព្វផ្សាយនូវរាល់សេចក្តីជូនដំណឹង និងវិធារការសារាចរណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចការកសាង និងអភិវឌ្ឍរបស់រដ្ឋបាលខេត្ត និងមូលដ្ឋាន ដែលកំពុងធ្វើ និងសម្រេចបាន ឲ្យដល់ប្រជាពលរដ្ឋបានដឹង និងឲ្យចូលរួមថែរក្សាការពារនូវសមិទ្ធផលដែលកើតឡើង ខិតខំចុះស្រង់ទិន្ន័យ និងកំណត់ចំនួនគ្រួសារក្រីក្រ ជនរងគ្រោះ និងងាយរងដោយសារបញ្ហាជម្ងឺកូវីដ ក្នុងផ្តល់ជូននូវកម្មវិធីឧបត្ថម្ភសាច់ ដើម្បីជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ