ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ អគ្គាធិការដ្ឋាន មានរៀបចំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែវិច្ឆិកា និងទិសដៅសកម្មភាពអនុវត្តសម្រាប់ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន។
ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម បានណែនាំបន្ថែមដល់មន្ត្រីត្រូវចេះសហការគ្នា រក្សាសាមគ្គីភាព គោរពតួនាទីតាមឋានានុក្រម ជាពិសេសកុំភ្លេចតួនាទីរបស់ខ្លួនជាមន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ហើយអនុវត្តការងារឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្ត ដោយមិនលំអៀង ឬឆ្លៀតឱកាសយកតួនាទីរបស់ខ្លួនជាមន្ត្រីអធិការកិច្ចដើម្បីសងសឹក ឬបម្រើប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យទាំងអស់៕
ប្រភព៖ អគ្គាធិការដ្ឋាន