ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំ និងស្ដាប់បទបង្ហាញអំពីការគ្រប់គ្រងរដ្ឋបាវ៉ារីយ៉ា មុនដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍
April 27, 2024    អ្នកទស្សនា :

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានបញ្ចប់កម្មវិធីការងារក្នុងដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ហើយ។

មុនដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Eric Beisswenger រដ្ឋមន្រ្តីនៃរដ្ឋបាវ៉ារីយ៉ា ទទួលបន្ទុកកិច្ចការអឺរ៉ុប និងអន្តរជាតិ នៅទីក្រុងម៉ូនិក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

បន្ទាប់មកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានបន្តដឹកនាំគណៈប្រតិភូ ស្តាប់បទបង្ហាញស្តីពី«ភារកិច្ចនិងមុខងារ Bezirksregierung ដែលជាអាជ្ញាធររដ្ឋបាលថ្នាក់ខ្ពស់ ការត្រួតពិនិត្យរដ្ឋបាលមូលដ្ឋាន និងការរៀបចំពហុកម្រិតសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការពារប្រជាពលរដ្ឋនៅរដ្ឋបាវ៉ារីយ៉ា» នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

នៅវេលាយប់ថ្ងៃដដែលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញចូលរួមពិធីបូកសរុបដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងពិធីពិសាអាហារសាមគ្គីជាមួយមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ដែលទទួលខុសត្រូវសម្របសម្រួលទស្សនកិច្ចជូនគណៈប្រតិភូកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្ដល់កិច្ចសហប្រតិបត្តិការ និងគាំទ្រប្រទេសកម្ពុជាជាបន្តបន្ទាប់ ជាពិសេសដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការសម្របសម្រួលទស្សនកិច្ចប្រកបដោយជោគជ័យជូនគណៈប្រតិភូកម្ពុជា នាឱកាសនេះ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ