សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ
June 27, 2017    អ្នកទស្សនា :

នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅខេត្តត្បូងឃ្មុំបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងពិធីប្រកាសតែងតាំង លោក លី ឡេង ជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំថ្មីនេះ សម្តេចក្រឡាហោម បានមានប្រសាសន៏សំណេះសំណាល ព្រមទាំងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំដែលទទួលបានតំណែងថ្មី ត្រូវប្រកាន់ភ្ជាប់នូវស្មារតីទំនួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងផ្តល់នូវសុខសន្តិភាព សុវត្តិភាពដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល ដើម្បីជាគំរូដ៏ល្អ និងទទួលបាននូវទំនុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ