សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទមហាសន្និបាតលើកទី៣ អាណត្តិទី៣ សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់
December 27, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទមហាសន្និបាតលើកទី៣ អាណត្តិទី៣ សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំគណៈប្រតិភូ ក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ព្រមទាំងប្រតិភូមហាសន្និបាត និងភ្ញៀវកិត្តិយជាច្រើនផងដែរ។

      សូមបញ្ជាក់ដែរថា មហាសន្និបាតថ្ងៃនេះ គឺធ្វើជាលើកទី៣ ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រក្នុងការបន្តនិរន្តរភាពដល់ស្ថាប័នមួយដែលតំណាងឲ្យក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងប្រទេស ពោលគឺ "សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលត្រូវបានបង្កើតឡើងក្នុងបំណងលើកកម្ពស់ឋានៈ និងពង្រឹងការអនុវត្តសិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលតំណាងឱ្យផលប្រយោជន៍ និងសម្លេងរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមជម្រាបថា សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលត្រូវបានទទួលស្គាល់ជាសកល មានតួនាទី ភារកិច្ចសំខាន់ៗរួមមាន៖
១.ជាមជ្ឈមណ្ឌលចងក្រងឯកសារ និងប្រមូលផ្ដុំព័ត៌មានអំពីក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ, ២.ជាវេទិកាសម្រាប់ផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន គោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន និងគោលការណ៍ណែនាំផ្សេងៗរបស់រដ្ឋាភិបាលនៅថ្នាក់ជាតិដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលជាសមាជិករបស់សមាគម, ៣.ជាយានសម្រាប់ពាំនាំបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បីជម្រាបជូនរដ្ឋាភិបាលជាតិក្នុងបំណងស្វែងរកដំណោះស្រាយ, ៤.ជាសម្លេងរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិក្នុងការស្វែងរកការគាំទ្រ និងការការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ, ៥.ជាអ្នកផ្តល់សេវាពិគ្រោះយោបល់និងការកសាងសមត្ថភាពដល់សមាជិករបស់ខ្លួនជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និង ៦.ជាយន្តការសម្រាប់ឲ្យក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ចែករំលែកចំណេះដឹង មេរៀន និងបទពិសោធន៍ល្អៗ ទាក់ទងនឹងការងារអភិបាលកិច្ច ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ