នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំព្រាងរបាយការណ៍ឆ្នាំ២០១៩ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងទិសដៅ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ដោយមានការចូលរួមពី តំណាងអន្តរក្រសួង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អង្គភាព ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងរវាងតំណាងអន្តរក្រសួងពាក់ព័ន្ធនានាដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារ និងបំពេញបន្ថែមចំនុចខ្វះខាត ក៏ដូចជាប្រមូលធាតុចូលពាក់ព័ន្ធនានា សម្រាប់រៀបចំរបាយការណ៍ឆ្នាំ២០១៩ និងលើកទិសដៅ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕ រតនា
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា