អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកកិច្ចប្រជុំលើកទី០១ របស់ក្រុមការងារស្នូល (CORE TEAM) សម្រាប់គាំទ្រដល់កម្មវិធីកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន
January 21, 2021    អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំកិច្ចប្រជុំលើកទី០១ ក្រុមការងារស្នូល (CORE TEAM) សម្រាប់គាំទ្រដល់កម្មវិធីកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម ទីប្រឹក្សាក្រសួងផែនការ នៃវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោកអនុប្រធាននាយកដ្ឋានផែនការ នៃក្រសួងសុខាភិបាល និងអ្នកសម្របសម្រួលប្រចាំប្រទេស នៃអង្គការ Vital Strategies៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ