នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយតំណាងភាគីអាមេរិក
February 02, 2021    អ្នកទស្សនា :

ភ្នំពេញ ៖ នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយតំណាងភាគីអាមេរិក ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហការរវាងមន្រ្តីអនុវត្តច្បាប់នៃភាគីអាមេរិកជាមួយនគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

 

សមាសភាពតំណាងភាគីអាមរិចរួមមាន៖

១-លោក Steve Stuehser អនុព័ន្ធច្បាប់តំណាង FBI ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា

២-លោក Russell Bash អនុព័ន្ធច្បាប់តំណាង ICE ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា

៣-លោក Weldon Montgomery មន្ត្រីផ្នែកនយោបាយទទួលបន្ទុករៀបចំរបាយការណ៍ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា

៤-លោក ប៊ុត ប៊ុណ្ណារ័ត្ន មន្ត្រីបកប្រែភាសា

លទ្ធផលនៃកិច្ចពិភាក្សារួមមាន ៖

១-ភាគីទាំងពីរ បានឯកភាពគ្នាធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនៃភាគីទាំងពីរ ដែលជាផ្នែកមួយយ៉ាងសំខាន់ឆ្លុះបញ្ចាំងអំពីចំណងទំនាក់ទំនងយ៉ាងល្អប្រសើររវាងកម្ពុជា អាមេរិក។

២-ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាចំពោះអនុសាសន៍អាមេរិកពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដែលក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការបំភ្លឺយ៉ាងច្បាស់លាស់អំពីទិដ្ឋភាពច្បាប់ បទពិសោធន៍ និងស្ថានភាពជាក់ស្តែង ដោយបានធ្វើឲ្យតំណាងភាគីអាមេរិកយល់កាន់តែច្បាស់អំពីស្ថានភាពពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ។

តំណាងភាគីអាមេរិកសន្យាថា នឹងធ្វើរបាយការណ៍ច្បាស់លាស់បញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន អំពីស្ថានភាពពិតនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។

៣-ភាគីទាំងពីរ បានបង្ហាញអំពីទស្សនៈឯកភាពគ្នា ដើម្បីបន្តកិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀតដោយ ៖

ជំរុញកិច្ចសហការផ្លាស់ប្តូរព័ត៌មានឲ្យបានច្បាស់លាស់ រួមទាំងការផ្តល់ទិន្នន័យបទល្មើសនិងលទ្ធផលបង្រ្កាបអំពើជួញដូរមនុស្ស។

សហការជួយគាំទ្រការលើកកម្ពស់ធនធានមនុស្ស ដោយភាគីអាមេរិកបានរៀបចំកញ្ចប់ថវិកាសម្រាប់កម្មវិធីបណ្តុះបណ្តាលលើមុខជំនាញស៊ើបអង្កេត និងការប្រឆាំងអំពើជួញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ