នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ធថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការខ្លឹមសារ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អនុគណៈកម្មការខ្លឹមសារ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជាដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គស្នងការរង អគ្គនាយករង តំណាងអគ្គនាយកដ្ឋាននានា និងសមាជិក នៃអនុគណៈកម្មការខ្លឹមសារ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ