ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញប្រកាសសមាសភាព ក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាអំពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន
April 18, 2024    អ្នកទស្សនា :

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ អញ្ជើញជាអធិបតីប្រកាសសមាសភាព ក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាអំពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជនដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាសមាជិកក្រុមការងារជាច្រើនរូប។

បន្ទាប់ពីកម្មវិធីប្រកាសសមាសភាពក្រុមការងារចំពោះកិច្ច ឯកឧត្តម នាយឧត្តមសេនីយ៍រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានដឹកនាំកិច្ចពិភាក្សាប្រមូលធាតុចូលលើគម្រោងប្រព័ន្ធទំនើបកម្មដែលគ្រោងសម្រាប់អភិវឌ្ឍ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណ កោតសរសើរចំពោះក្រុមការងារដែលបានចូលរួមផ្តល់នូវធាតុចូលល្អៗ និងបានណែនាំឱ្យក្រុមការងារបន្តយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច ព្រមទាំងមានការសហការគ្នាល្អ ដើម្បីជំរុញឱ្យការអភិវឌ្ឍប្រព័ន្ធដំណើរការបានរលូន និងទាន់ពេលវេលា។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ