ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្តាប់បទបង្ហាញស្តីពី “ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន” និង “កិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន” នៅប្រទេសអាល្លឺម៉ង់
April 25, 2024    អ្នកទស្សនា :

ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនា និងស្ដាប់បទបង្ហាញអំពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» និង «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន»។

ទស្សនកិច្ចសិក្សាស្វែងយល់នេះ បានប្រព្រឹត្តទៅនៅទីក្រុង Kempten នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា។ បទបង្ហាញអំពីការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន បានរៀបចំដោយផ្ទាល់នៅ House of the Youth (ផ្ទះយុវជន) ខណៈបទបង្ហាញ ស្ដីពីកិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន ក៏បានរៀបចំឡើងដោយផ្ទាល់នៅមណ្ឌលបញ្ជាការត្រួតពិនិត្យគ្រាអាសន្នរួម។

ក្នុងបទបង្ហាញស្ដីពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» លោកបណ្ឌិត Richard Schiebl និងសហការីជំនាញ បានចែករំលែកជូនគណៈប្រតិភូកម្ពុជា អំពីយន្តការស្តីពីការចូលរួមរបស់យុវជន មានឈ្មោះថា គណៈកម្មការយុវជន ដែលជាផ្នែកមួយចំណុះក្រុមប្រឹក្សាក្រុង ដើម្បីពាំនាំសម្លេងរបស់យុវជនដាក់ជូនថ្នាក់ដឹកនាំរដ្ឋបាល និងអ្នកនយោបាយ។

ចំណែកប្រធានបទស្ដីពី «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន» មន្ត្រីជំនាញនៃមណ្ឌលបញ្ជាការត្រួតពិនិត្យបានជម្រាបជូនថាមណ្ឌលនេះជាទីតាំងសម្រាប់តំបន់និងក្រុងជាច្រើនរួមគ្នាទទួលខុសត្រូវលើការជូនដំណឹងអំពីការផ្តល់សេវាក្នុងស្ថានភាពអាសន្ន ដូចជា ៖ ការបង្ការ និងពន្លត់អគ្គីភ័យសេវាជួយសង្គ្រោះ ការដឹកជញ្ជូនអ្នកជំងឺ និងដឹកនាំប្រតិបត្តិការជួរក្រោយជាដើម៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ