ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រង និងប្រមូលចំណូលទីតាំងលើកស្លាក អាហ្វីស-ប៉ាណូ ក្នុងភូមិសាស្ត្រខេត្ត
January 30, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រង និងប្រមូលចំណូលទីតាំងលើកស្លាក អាហ្វីស-ប៉ាណូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល រយៈពេល ៥ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ ដោយបានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវសហការជាមួយមន្ទីរព័ត៌មានខេត្តកណ្ដាល ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមការងារខេត្ត ក៏ដូចជាអង្គភាពច្រកចេញចូលជាមួយខេត្ត នៅស្ថិតិទីតាំងលើកស្លាក អាហ្វីស-ប៉ាណូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ឲ្យបានច្បាស់លាស់នៅតាមបណ្តាមូលដ្ឋាន ដើម្បីក្រុមការងារគ្រប់គ្រង និងប្រមូលចំណូលទីតាំងលើកស្លាក អាហ្វីស-ប៉ាណូខេត្ត មានភាពច្បាស់លាស់ និងអនុវត្តការងារឲ្យមានប្រសិទ្ធភាព។

ឯកឧត្តម បានបន្តទៀតថា ដោយសារមានក្រុមហ៊ុន និងអាជីវករមួយចំនួន ពុំទាន់យល់ច្បាស់ និងមិនមានកិច្ចសហការល្អ ជាមួយរដ្ឋបាលខេត្តក៏ដូចជាអង្គភាពច្រកចេញចូល តែមួយរបស់ខេត្ត ក្នុងការបង់សេវាការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីតាំងលើកស្លាកសញ្ញា ដូចនេះក្រុមការងារគ្រប់គ្រង និងប្រមូលចំណូលខេត្ត ត្រូវមានការកំណត់ពីវិធានការរដ្ឋបាល គឺការជូនដំណឹងចំនួន៣ដង មុននឹងសុំកិច្ចសហការពីក្រុមការងារអនុវត្តច្បាប់ក្នុងករណី ដែលសេវាករមិនគោរពកាត្វពកិច្ច ហើយក្នុងនាមមន្ទីរព័ត៌មានខេត្ត ដែលជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារសម្រាប់ចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវមានវិធានការច្បាប់ក្នុងពេលចុះអនុវត្ត។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់អង្គភាពច្រកចេញចូលតែមួយខេត្ត បានឱ្យដឹងថា រយៈពេល ០៥ខែ បានផ្ដល់សេវាបានចំនួន ៣២ច្បាប់ និងប្រមូលចំណូលបានចំនួន ១២៥លានរៀល ដោយឡែកសម្រាប់មន្ទីរព័ត៌មានខេត្តកណ្ដាល ក្នុងការប្រមូលសេវារយៈពេល 0៥ខែ គិតចាប់ពីខែសីហា ដល់ខែធ្នូ បានចំនួន ១៣៦.១០០.០០០រៀល ក្នុងឆ្នាំ២០២៣៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ