ថ្នាក់ដឹកនាំខេត្តតាកែវ ជំរុញអាជ្ញាធរមូលដ្ឋានពន្លឿនការចុះស្រង់ទិន្នន័យក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់ ដើម្បីជាធាតុចូលក្នុងការអភិវឌ្ឍមូលដ្ឋាន
January 31, 2024 អ្នកទស្សនា :

តាកែវ ៖ លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ បានធ្វើជំរុញដល់អាជ្ញាធរមូលដ្ឋានក្រុង-ស្រុកឃុំ-សង្កាត់ និងភូមិ ត្រូវពន្លឿនការចុះស្រង់ទិន្នន័យនានាក្នុងមូលដ្ឋានរបស់ខ្លួន ផ្ញើមក​អគ្គ​នាយកដ្ឋាន​រដ្ឋបាល នៃក្រសួងមហាផ្ទៃ ឱ្យបានឆាប់ ដើម្បីជាធាតុចូលដ៏សំខាន់​ក្នុង​ការ​រៀប​ចំគោលនយោបាយ និងអភិវឌ្ឍនៅរដ្ឋបាលនៅថ្នាក់ក្រោមជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

​ថ្លែងនៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំពិភាក្សា ស្ដីពីសំណើសុំផ្ដល់នូវទិន្នន័យ​សម្រាប់គាំទ្រដល់​ការសិក្សាស្រាវជ្រាវ ក្នុងការរៀបចំគោលនយោបាយនានាពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកអភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា ការប្រមូលទិន្ន័យនៅតាមមូលដ្ឋាននេះ ពិតជា​មានសារៈសំខាន់ណាស់ ក្នុងការធ្វើជាមូលដ្ឋានគ្រឹះក្នុងការសិក្សាស្រាវជ្រាវ វិភាគ វាយតម្លៃ ដើម្បីមានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបចំពោះតម្រូវការនានារបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ អាជ្ញាធរ​មូលដ្ឋាន រួមនឹងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងពន្លឿនការស្រង់​ទិន្នន័យ​នៅតាមមូលដ្ឋានរបស់ខ្លួន ផ្ញើមកកាន់រដ្ឋបាលខេត្ត ដើម្បីខេត្តផ្ញើបន្តទៅកាន់អគ្គនាយកដ្ឋានរដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ។

លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិ​កាល​ទី៧នេះ បានយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការអភិវឌ្ឍផ្នែកហេដ្ឋាន​រចនា​សម្ព័ន្ធ ការលើកកម្ពស់ការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និង​ប្រសិទ្ធ​ភាពខ្ពស់ តាមរយៈយន្តការច្រកចេញចូលតែមួយ និងការអភិវឌ្ឍមូលដ្ឋាន ហេតុនេះ រដ្ឋបាល​ស្រុកនីមួយៗ ត្រូវលើកកម្ពស់ការអនុវត្ត​នូវគោលការណ៍សំខាន់ៗ​នៃ​អភិបាលកិច្ចល្អ ដោយត្រូវ​ធ្វើ​យ៉ាង​ណាឲប្រជាពលរដ្ឋបានចូលរួមក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេច និង​អនុវត្ត​សេចក្តី​សម្រេចនោះ ព្រមទាំងត្រូវមាន គណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ​នានាផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ