អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងខួងអណ្តូង ដើម្បីយកទឹកសង្គ្រោះស្រូវប្រាំង ក្នុងស្រុកមង្គលបូរី
February 06, 2024 អ្នកទស្សនា :

នៅថ្ងៃទី៦ ខែកុម្ភ ឆ្នាំ២០២៤ ឯឧត្តម អ៊ុ រាត្រី អភិបាល ​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរធនធានទឹក និងឧត្តុនិយម, អភិបាលស្រុកមង្គលបូរី និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យទីតាំងក្រុមការងារខួងអណ្តូងយកទឹកពីក្រោមដី ដើម្បីជួយសង្គ្រោះស្រូវប្រាំងខ្វះខាតទឹកស្រោចស្រប នៅភូមិក្រមល ឃុំរហាត់ទឹក ស្រុកមង្គលបូរី។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់គិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច តែងរំលឹកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធត្រូវឆ្លើយតបដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដោយមិនទុកឱ្យបញ្ហាទាំងនោះ កើតមានឡើងដោយមិនបានដោះស្រាយនោះឡើយ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ស្រូវប្រាំងខ្វះខាតទឹកត្រៀមដាក់គ្រាបប្រមូលផលប្រមាណជាង ១០០០ហិកតា នៅផ្នែកខាងលើស្ទឹងមង្គលបូរី ឃុំរហាត់ទឹក កំពុងជួយនេះ។ ថ្ងៃនេះ អណ្តូងដែលក្រុមការងារជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដឹកនាំដោយ លោក ជា យុទ្ធាណ ប្រធានមន្ទីរ បានកំពុងខួងបាន ១អណ្តូងចេញទឹកទៅជួយសង្គ្រោះស្រូវបណ្តើរៗហើយ និងបន្តខួងនៅទីតាំងផ្សេងថែមទៀតតាមស្ថានភាពជាក់ស្តែង។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឱ្យដឹងថា នៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ស្រូវដែលជួបបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រព មានចំនួន ១២៥០ហិកតា។ ដូច្នេះចាប់ពីថ្ងៃទី ២៥ ខែ មករា ដល់ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ បានធ្វើការបូមសង្គ្រោះស្រូវបានទាន់ពេលវេលា ក្នុងនោះបានប្រើប្រាស់ម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន៩គ្រឿង បូមពីដៃស្ទឹងមង្គលបូរី ក្នុងភូមិចំនួន ៧ ហើយលទ្ធផលសម្រេចគឺ ១១៦៥ហិកតា  ស្មើនឹង ៩៣.២០%។ ចំណែកស្រូវនៅសល់ចំនួន ៨៥ហិកតាទៀត មន្ទីរកំពុងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ បន្តបូមសង្គ្រោះ រហូតដល់ថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០២៤ នឹងបញ្ចប់គ្រប់ផែនការជួយបូមសង្រ្គោះរួចផុតពីរាំស្ងួត100%។

នាឱកាសនោះ ប្រជាពលរដ្ឋ ប្រជាកសិករបានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវពួកគាត់៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ