អភិបាលខេត្តអញ្ជើញចូលរួមក្នុងពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេ​ត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
February 04, 2024 អ្នកទស្សនា :

នៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង បានដឹកនាំគណៈប្រតិភូខេត្តស្វាយរៀង រួមមានឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង បី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលស្រុកជាប់ព្រំដែន និងបណ្ដាសមត្ថកិច្ចឈរជើងនៅតាមតំបន់ព្រំដែន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលបានសម្ដែងនូវការអបអរសាទរ ចំពោះលទ្ធផល នៃដំណើរការកសាងអភិវឌ្ឍន៍របស់ខេត្តឡុងអាន ដែលពីមួយឆ្នាំទៅមួយឆ្នាំ ទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗនៅក្នុងខេត្ត កាន់តែមានការវិវឌ្ឍន៍ សម្ទុះឈានឡើង និងមានការប្រែប្រួលជាវិជ្ជមាន ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹងកាន់តែមានភាពរឹងមាំ និងត្រូវបានកែលម្អជាបន្តបន្ទាប់ ហើយការរស់នៅរបស់ប្រជាជន ទាំងផ្នែកជីវភាព និងសុខុមាលភាពក៏កាន់តែល្អប្រសើរឡើងជាលំដាប់ ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានកត់សម្គាល់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដែលកើតចេញពីការរួមចំណែករបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ នៃខេត្តទាំងពីរ និងជឿជាក់ថា ឆ្នាំថ្មី ឆ្នាំ២០២៤ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការនេះ នឹងកាន់តែល្អប្រសើរទ្វេឡើង ដើម្បីផ្ដល់ឱកាសកាន់តែច្រើន និងលទ្ធភាពកាន់តែទូលំទូលាយគាំទ្រដល់ដំណើរការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងសងខាង ក៏ដូចជាការពង្រឹងពង្រីកសកម្មភាពវិនិយោគ និងការផ្លាស់ប្ដូរពាណិជ្ជកម្ម ដែលជាមូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតាមតំបន់ព្រំដែន ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជូនពរបវរមហាប្រសើរគ្រប់ប្រការដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាជនខេត្តឡុងអាន ក្នុងឱកាសឆ្នាំថ្មីនេះផងដែរ ។

ជាចុងបញ្ចប់ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងស្និទ្ធស្នាលបំផុត ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ