រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្ត សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤
February 06, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុកទាំង១៣ និងមន្ទីរអង្គភាពជុំវិញខេត្ត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់។ ពិសេសកងកម្លាំងមានសមត្ថកិច្ច ដែលបានខិតខំការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ដែលធ្វើឱ្យខេត្តកណ្តាល មិនមាននូវបាតុភាពអ្វីណាមួយ កើតឡើងឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ហើយអភិបាលក្រុង-ស្រុកទាំង១៣ អង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរបរិស្ថាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាម កាកសំណល់រឹង រាវ គ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ពិសេសក្រុង-ស្រុកទាំងអស់ត្រូវមានទីតាំងទុកដាក់សំរាមឱ្យបានគ្រប់ក្រុង-ស្រុកទាំងអស់។ ក្រៅពីនេះផងដែរក្រុង-ស្រុកទាំង១៣ ត្រូវស្វែងរកទីតាំងសម្រាប់ធ្វើជាឧទ្យានរបស់ខ្លួន ដោយមានហេដ្ឋារចនាសម្ព័ន្ធ ដាំដើមឈើប្រកបដោយភាពបៃតង និងដាក់បង់សម្រាប់ប្រជាពលរដ្ឋមកលេងកម្សាន្តផងដែរ។

បន្ថែមពេលនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់កងកម្លាំងទាំង៣ និងអាជ្ញាធរក្រុង-ស្រុកគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ, ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត, ជាពិសេស សកម្មភាពលួច, ឆក់, ប្លន់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស, ការជម្រិតទារប្រាក់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្មភាពក្មេងទំនើង ។ល។ បន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាលគ្រប់ប្រភេទ កាន់តែងាយស្រួល និងកាន់តែឆាប់៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ