អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលគម្រោងប្រព័ន្ធប្រឡាយធំរំដោះទឹក និងស្តារអាង ៣កន្លែង ក្នុងភូមិសាស្ដ្រខេត្ត
February 06, 2024 អ្នកទស្សនា :

ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានអញ្ជើញចុះពិនិត្យគម្រោងប្រឡាយរំដោះទឹកជំនន់ និងអាងស្តុបទឹកទុកក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ចំនួន ៣ទីតាំងធំ ដែលគ្រឿងចក្រ ក្រុមការងារបច្ចេកទេសកំពុងមមាញឹកធ្វើសកម្មភាពការងារកសាង នៅរសៀលថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា គម្រោងដែលបានកំពុងដំណើរការកសាងនេះមាន ការសិក្សាយ៉ាងហ្មត់ចត់រយៈពេលប្រមាណជាង ១០ឆ្នាំមក ពីថ្នាក់ក្រសួង ក្រុមការងារអន្តរក្រសួង ថ្នាក់ខេត្ត ស្រុកឃុំ និងភូមិ ដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋមានផលប៉ះពាល់លើគម្រោង បានដោះស្រាយផលប៉ះពាល់ឈានដល់ការដំណើរមកទល់ថ្ងៃនេះបានលទ្ធផលជាផ្លែផ្កាបណ្តើៗហើយ។

គម្រោងស្តារប្រឡាយរំដោះទឹកជំនន់ និងស្តារអាងបុរាណនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភបាល ដែលកាលពីអាណត្តិមុនមក ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នឹងបន្តអនុវត្តន៍ចេញជារូបរាងក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបម្រើផលប្រយោជន៍ជាច្រើនដល់ជាតិ និងប្រជាជន កាត់បន្ថយគ្រោះទឹកជំនន់ រក្សាទុកទឹកប្រើប្រាស់ និងបម្រើដល់វិស័យកសិកម្មជាចម្បង៕

ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ