រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីប្រកាសព័ត៌មាន បដិសេធចំពោះការផ្សាយរបស់ហ្វេសបុកផេក The Cambodia Daily Khmerន ជារឿងមិនពិត គ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់
February 04, 2024 អ្នកទស្សនា :

ខេត្តស្វាយរៀង៖រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងដល់សាធារណជនទូទៅ ជ្រាប ថា កា​លពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ: មាន Facebook Page ដែលមានឈ្មោះ The Cambodia Daily Khmer បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “ប្រធាន អង្គកា​រក្រៅរដ្ឋាភិបាលមួយរូប និងពលរដ្ឋជាច្រើនគ្រួសារ រងនូវការរំលោភបំពានសិទ្ធិលំនៅឋានពី សំណាក់អាជ្ញាធរខេត្តស្វាយរៀង »។

ឆ្លើយតបនឹងការចុះផ្សាយខាងលើ រដ្ឋបាលខេត្តស្វាយរៀង បានចាត់ឱ្យអាជ្ញាធរដែនដី និង សមត្ថកិច្ចពាក់ព័ន្ធ ចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ជាលទ្ធផល រដ្ឋបាលខេត្ត សូម ធ្វើការច្រានចោលចំពោះការចុះផ្សាយរបស់ Facebook Page ដែលមានឈ្មោះ The Cambodia Daily Khmer និងការលើកឡើងរបស់ឈ្មោះ ព្រំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាព ពលរដ្ឋខេត្តស្វាយរៀង (CDPLA) ដែលផ្តល់បទសម្ភាសដល់ក្រុមការងារ The Cambodia Daily Khmer ដែលការចេញផ្សាយអត្ថបទព័ត៌មាននេះ ជារឿងមិនពិត គ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ ជាពិសេសមិនមានការស្នើសុំបញ្ជាក់បំភ្លឺ ពីអាជ្ញាធរដែនដីពាក់ព័ន្ធនោះឡើយ ៕
 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង​

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ