រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
January 18, 2024 អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ  សាលាខេត្ត មានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត  លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព ចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

របៀបវារៈនៃកិច្ចប្រជុំនេះ គឺពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល និងសេចក្តីណែនាំស្តីពីដំណើរការនៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ  និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តស្វាយរៀង ។

គួរបញ្ជាក់ថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាឯកសារយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់នៅថ្នាក់ក្រោមជាតិ ដែលត្រូវរៀបចំឡើង សម្រាប់ជាត្រីវិស័យក្នុងការអភិវឌ្ឍ ឈានទៅសម្រេចបាននូវអាទិភាពនានា  តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគសាធារណៈដែលអាចឆ្លើយតប ទៅនឹងផែនការអភិវឌ្ឍន៍ និងការតម្រឹមតម្រង់ធនធានអភិវឌ្ឍន៍របស់ខេត្ត។ដោយផ្អែកតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសេចក្ដីណែនាំពាក់ព័ន្ធ  គឺបានតម្រូវឲ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ និងត្រូវរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ យ៉ាងយូរបំផុតនៅក្នុងឆ្នាំទី២ នៃអាណត្តិនីមួយៗរបស់ក្រុមប្រឹក្សា៕


ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ