អភិបាលរងខេត្តព្រះសីហនុ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពន្យល់ណែនាំអំពីលិខិតលេខ ០៩៨/១៩ សជណ រួមទាំងច្បាប់ពាក់ព័ន្ធមួយចំនួន
March 21, 2019 អ្នកទស្សនា :

       លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឳវាទ និងសមត្ថកិច្ចចម្រុះចុះផ្សព្វផ្សាយលិខិតលេខ ០៩៨/១៩ សជណ របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ឋស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០១ ខែមិនា ឆ្នាំ២០១៩ ជូនដល់បង ប្អូនប្រជាពលរដ្ឋដែលចូលទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់ ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  នៅចំណុចចុះអនុវត្តសាលដីកាស្ថាពរលេខ៣៨៤ ឈ ចុះថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៧ រប់សតុលាការកំពូល។

      នាឱកាសថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានធ្វើការដង្ហែក្បួនផ្សព្វផ្សាយ តាមទីសារធារណៈ  និងទីតាំងសំខាន់ៗមួយចំនួន ក្នុងគោលបំណងធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ ទទួលបាននូវព័ត៌មានខាងលើ។

      លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក៏បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបានពន្យល់ណែនាំអំពីលិខិតខាងលើ រួមទាំងច្បាប់ពាក់ព័ន្ធមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅជាក់ស្តែង ស្ថិតនៅចំណុចប្រសព្វភូមិគគីរ និងចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

     គួរបញ្ជាក់ផងដែរថា ការចុះអនុវត្តនេះធ្វើឡើងបន្ទាប់ពីឯកឧត្តមអភិបាលខេត្តព្រះសីហនុ បាន បើកកិច្ចប្រជុំបន្ទាន់ជាមួយអភិបាលក្រុង និងស្រុកទាំង៣ កម្លាំងកងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីអប់រំផ្សព្វផ្សាយច្បាប់ និងបង្ក្រាបរាល់សកម្មភាពអនាធិបតេយ្យរបស់ក្រុមប្រជាពលរដ្ឋមួយចំនួន ដែលបានផ្តុំគ្នាធ្វើសកម្មភាពរំលោភលើដីកម្មសិទ្ធិរបស់អ្នកដទៃ និងដី សាធារណៈរបស់រដ្ឋផងដែរ នៅសាលាខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃចន្ទកន្លងទៅនេះ៕ មុនីរម្យ
 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ