ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីប្រកាសតែងតាំងសមាសភាពអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខេត្ត
March 22, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩  នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្កំពង់ឆ្នាំង​ មានបើកកិច្ចប្រជុំស្តីពីប្រកាសតែងតាំង​សមាស​ភាពអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង។ ជាមួយនឹងការប្រកាសតែងតាំងនេះ​ ​ក៏មានការចូលរួមពីសមាជិក សមា​ជិកា គណៈកម្មការសុវត្ថិភាព​ចរាចរណ៍​ខេត្ត​ជាច្រើនផងដែរ។

      ក្នុងឱកាសនោះ លោក អៀង វុធ បានថ្លែងទៅកាន់ក្រុមការងារអនុគណៈកម្មការសុវត្ថិភាព
ចរាចរណ៍​ផ្លូវ​គោកប្រចាំខេត្ត​ថា ការសម្រេចបានសូចនករល្អគឺអាស្រ័យលើយើងទាំងអស់គ្នា​ចេះសហការ​ និងសាមគី្គគ្នា ហើយ​ក្រុមការងារទាំងអស់ក៏ត្រូវ​សហការគ្នាអនុវត្តអោយបាន​តាមតួនាទី និងភារកិច្ច​ ដើម្បីធ្វើ​យ៉ាងណាអោយសកម្មភាពការងារដែលអនុវត្តទៅទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់​ជា​ពិសេសរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍អោយនៅកំរិតទាបបំផុត៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ