អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីសម្ពោធកាត់ឫសសីមា និង សមិទ្ធផលនានា ក្នុងទីវត្តព្រះក្រាល ក្នុងស្រុកស្វាយលើ
March 22, 2019 អ្នកទស្សនា :

      នៅទីវត្តព្រះក្រាល ស្ថិតនៅភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានធ្វើពិធីសម្ពោធ និង កាត់ឫសសីមា ដាក់ឲ្យប្រើប្រាស់ពុទ្ធានុញ្ញាត ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោក លោកស្រីជាសមាជិកក្រុមការងារខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរស្រុក ឃុំ មន្ត្រីរាជ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សីលវ័ន្ត សីលវតី និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ នាថ្ងៃព្រហស្បតិ៍ ០១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ 

      ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និង ក្រុមការងារខេត្ត  សប្បុរសជនជិតឆ្ងាយ  ព្រមទាំងព្រះសង្ឃនៅវត្តព្រះក្រាល ដែលមានសទ្ធាជ្រះថ្លា សហការកសាងសមិទ្ធផលដែលកំពុងត្រូវបានសម្ពោធនាពេលនេះ។ ឯកឧត្តមក៏បានលើកផងដែរថា សមិទ្ធផលទាំងអស់ដែលបានកំពុងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងឱកាសនេះ គឺជាសមិទ្ធផលថ្មី នៃចំណងដៃទទួលសាទរឆ្នាំថ្មី ឆ្នាំកុរ ដែលកើតពីការរួមសាមគ្គី ទាំងព្រះសង្ឃ សប្បុរសជន និង ពុទ្ធបរិស័ទជិតឆ្ងាយដែលរួមសហការគ្នាកសាងឡើង ក្នុងការបម្រើវិស័យសាសនា ទៅតាមពុទ្ធានុញ្ញាតក្នុងទីវត្តព្រះក្រាលនេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ