អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចែកជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័កក្នុងស្រុកតំបែរ
March 29, 2021 អ្នកទស្សនា :

(ស្រុកតំបែរ)៖ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងសហការី ព្រមទាំងអាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ទៅចែកជូនប្រជាពលរដ្ឋចំនួន៣២នាក់ កំពុងស្នាក់នៅធ្វើចត្តាឡីស័កនៅវិទ្យាល័យហ៊ុនសែនតំបែរ ក្នុងស្រុកតំបែរ។

ចំពោះអំណោយ ក្នុងម្នាក់ៗទទួលបាន អង្ករ១០គ.ក្រ មី១កេះ បង្អែប១ប្រអប់ និងកងកម្លាំងការពារមណ្ឌលចត្តាឡីស័កចំនួន១០នាក់ ក្នុងម្នាក់ៗថវិកា ២០.០០០៛។

ក្នុងឱកាសសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ លោក ម៉ៅ ឌុង បានលើកឡើងពីការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងខិតខំជួយទ្រទ្រង់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ និងការជួយដល់បងប្អូនដែលវិលត្រឡប់មកមូលដ្ឋានវិញ ដោយបានរៀបចំកន្លែងចត្តាឡីស័ក និងជួយឧបត្ថម្ភគាំទ្រ ដើម្បីទប់ស្កាត់ហានិភ័យនៃការចម្លងជំងឺកូវីដ១៩។

បន្ថែមលើសពីនោះ លោកនាយករដ្ឋបាលសាលាខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដល់បងប្អូនកំពុងធ្វើចត្តាឡីស័កទាំងអស់ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ដើម្បីការពារសុខុមាលភាពជូនប្រជាជនក្នុងខេត្ត ជាពិសេសបងប្អូនដែលវិលមកមូលដ្ឋាន និងកំពុងធ្វើចត្តាឡីស័ក ក៍ដូចជាការត្រៀមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំអោយបានឆាប់ និងជម្រុញបន្តអនុវត្តវិធានការ៣កុំ និង៣ការពារ អោយមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ