ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាបឹ្រក្សាយោបល់ស្តីពី “ពង្រឹង​សមត្ថភាព​អ្នកផលិត និងកែច្នៃផលិតផលក្នុង​ការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស”

ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តខេត្តក្រចេះ  តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្តខេត្តក្រចេះ និងឯកឧត្តម តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គ​នាយកដា្ឋន​ជំរុញ​ពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាបឹ្រក្សា​យោបល់​ស្តីពី​“ពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផលក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស” នៅ​ខេត្ត​ក្រចេះ ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធអាជ្ញាធរដែនដី សភាពាណិជ្ជកម្មកម្ពុជា​ខេត្ត ជា​ពិសេសសមាគមសិប្បករ ផលិតករ ពាណិជ្ជករក្នុងខេត្តក្រចេះ  ។

សិក្ខាសាលាធ្វើឡើងក្នុងគោលបំណងគឺដើម្បី-ផ្តល់ប្រឹក្សាយោបល់អំពីកិច្ចសម្របសម្រួល ក្នុងកា​រ​បង្កើន​​ផលិតកម្ម និងកែច្នៃប្រកបដោយគុណភាព សុវត្ថិភាពដោយមាន អនាម័យស្តង់ដារ សំដៅ​ពង្រីក​ទីផ្សារ​នាំចេញ និងដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ ផលិតផលក្នុងស្រុកទូទៅ និងរួមចំ​ណែក​កាត់​បន្ថយការនាំចូលផលិតផលបរទេស-ពង្រឹងសមត្ថភាពអ្នកផលិតឱ្យ​អភិវឌ្ឍន៍​ផលិតផលរបស់​ខ្លួន​ប្រកប​ដោយស្តង់ដារជាតិនិងអន្តរជាតិ៣. បង្កើនកម្លាំងពលកម្មក្នុងស្រុក និងកាត់បន្ថយការធ្វើចំ​ណាក​ស្រុក-យល់ដឹងពីនីតិវីធីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ។

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា ៖ ក្នុងវិស័យឧស្សាហកម្ម យើងមាន​រោង​ច​ក្រ​កែឆ្នៃម្សៅដំឡងមី ចំនួន២កន្លែង មួយកំពុងដំណើរការដែលតម្រូវការដំឡូងមីស្រស់ ប្រមាណ១ពា​ន់​តោន​ក្នុងមួយថ្ងៃ ស្ថិតនៅក្រុងក្រចេះមួយកន្លែងទៀតកំពុងសាងសង់ និងអាចដំណើរការនៅពេល​ឆាប់​ៗ​ខាងមុខនេះ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកស្នួល។ ហើយវិស័យពាណិជ្ជកម្ម យើងមាន​ផ្សា​រ​ធំៗចំនួន០៧កន្លែង និងមូលដ្ឋានអាជីវកម្មពាណិជ្ជកម្មចំនួន១,៨៦១កន្លែង ព្រមទាំងមានក្រុមហ៊ុន​កំពុង​ធ្វើ​ពាណិជ្ជកម្មមានទីតាំងក្នុងខេត្តចំនួន១១៩ក្រុមហ៊ុនសាខាក្រុមហ៊ុនចំនួន ៣៨ សហគ្រាស​ចំនួន​១១១នឹងមានច្រកសម្រាប់នាំចេញទៅក្រៅប្រទេសចំនួន២ គឺច្រកអន្តរជាតិត្រពាំង​ស្រែ​និ​ងច្រកទ្វេភាគីជ័យឃ្លាំង ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ។

ក្នុងនោះដែរឯកឧត្តម តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដា្ឋនជំរុញពាណិជ្ជកម្ម នៃក្រសួងពា​ណិ​ជ្ជ​កម្ម​ បាន​បញ្ជាក់បន្ថែមថា ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបាន និង​កំពុងខិតខំធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសនានានៅលើពិភពលោក តាមរយៈការចរចា សម្រប​​សម្រួលដោះស្រាយបញ្ហារបាំងពន្ធគយ និងមិនមែនពន្ធគយដើម្បីនាំទំនិ​ញកម្ពុជាចេញទៅ​ក្រៅ​ប្រ​ទេសទទួលបានជោគជ័យ ។

ជាក់ស្ដែងក្នុងពេលថ្មីៗនេះ ក្រោយពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិ​ច្ចព្រ​ម​ព្រៀងពាណិជ្ជកមម្មកម្ពុជា-កូរ៉េ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជ​កម្មជាសេ​នាធិការ​បាន​កំ​ណត់យក កសិផលសក្តានុពល១០មុខដែលត្រូវជំរុញផលិតកម្មនិងការនាំចេញដើម្បី​ទាញយកផល​ប្រយោជន៍ឱ្យបានច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ។

ឯកឧត្តមបន្តថា ៖ផលិតផលទាំង១០មុខនោះរួមមាន៖ស្រូវ-អង្ករ, ដំឡូងមី, ចេក,មៀនប៉ៃលិន, ស្វា​យ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច ។ ទន្ទឹមនឹងរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុ​ង​យ​ក​ចិត្តទុ​កដាក់ជំរុញការផលិតការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ ដូច្នេះក្នុងនាមយើងជាផលិតករ សិប្ប​ករ ពាណិជ្ជករ សហគ្រិន ត្រូវខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍសមត្ថភាពផលិត ការកែច្នៃនិងវេ​ច​ខ្ចប់​ផ​លិតផលរបស់ខ្លួនឱ្យមានគុណភាព សោភណភាពសុវត្ថិភាពស្របតាមស្តង់ដា និងត្រូវដាក់ម៉ា​ក​យីហោ ថ្ងៃ-ខែ-ឆ្នាំផលិត និងផុតកំណត់ បិទស្លាកតម្លនិងបារកូដផលិតផលជាដើម ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ