រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីសំណើសូមទីតាំងរៀបចំដាក់ដំឡើងផ្ទាំងប៉ាណូ ក្រោមប្រធានបទ "តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក"

នាថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីសំណើសូមទីតាំងរៀបចំដាក់ដំឡើងផ្ទាំងប៉ាណូ ក្រោមប្រធានបទ "តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក"។ ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំដោយ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង។ កិច្ចប្រជុំនេះ សំដៅផ្សព្វផ្សាយដល់សាធារណជន ស្តីពីការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកចំនួន ០៤ផ្ទាំង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

កិច្ចប្រជុំបានឯកភាព និងកំណត់យកទីតាំងសម្រាប់ដំឡើងប៉ាណូ ០៤ទីតាំង:

១-ទីតាំងទី១ នៅសហគមន៍អេកូទេសចរណ៍ជីផាត

២-ទីតាំងទី២ នៅសហគមន៍ទេសចរណ៍អារ៉ែង

៣-ទីតាំងទី៣ នៅសហគមន៍ទេសចរណ៍តាតៃ

៤-ទីតាំងទី៤ នៅវត្តប៉ាក់ខ្លង។

ជាមួយគ្នានេះផងដែរ លោកអភិបាលរងខេត្ត ស្នើសូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរបរិស្ថានសហការគ្នា ក្នុងការដំឡើងប៉ាណូផ្សព្វផ្សាយនេះ ដល់សាធារណជន ក្នុងការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យបានលឿន៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ