រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល
March 27, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ ២០២៣  រដ្ឋបាលខេត្តក្រចេះបានរៀបចំវេទិកាភាពជាដៃគូរវាងរដ្ឋបាល ខេត្តនិងអង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបតិ្តការនៅក្នុងខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត។

លោក ទីវ សុផែន នាយករងទីចាត់ការអន្តរវិស័យ បានឲ្យដឹងថា បច្ចុប្បន្នមានអង្គការសង្គមស៊ីវិល ទាំងជាតិនិង អន្តរជាតិចំនួន២៥និងសមាគមចំនួន៩ដែលកំពុងសហប្រតិបត្តិការធ្វើសកម្មភាព នៅលើទឹកដីខេត្ត្រចេះ ។ 

ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត បានបញ្ជាក់ថា ការរៀបចំវេទិកាភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិលគឺមានសារសំខាន់ណាស់ ព្រោះអង្គការមិនមែនរដ្ឋាភិបាលបានដើរតួនាទីយ៉ាង សំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេ​ស សិក្សារួមគ្នាស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នា ដោះស្រាយ និងចូលរួមជួយលើកកម្ពស់សិទ្ធទទួលបានព័ត៌មាន ពិតប្រាកដដើម្បីទប់ស្កាត់ ឥទ្ធិពល​អាក្រក់នៅក្នុងសង្គមដែលកើតចេញពីការបំផ្លើសព័ត៌មានបង្កឡើងដោយមជ្ឈដ្ឋានមួយចំនួននិងធ្វើការសម្របសម្រួលពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីរាជរដ្ឋាភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកផ្តល់កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឍនានាដើម្បីកាត់បន្ថយភាពក្រីក្រតាម រយៈ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។

ឯកឧត្តម អភិបាលរងខេត្ត បានលើកទឹកចិត្តឲ្យអង្គការសង្គមស៊ីវិលទាំងអស់ដែលកំពុង ធ្វើសកម្មភាព នៅលើទឹកដីខេត្តក្រចេះបន្តកិច្ចសហការឲ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយរាជរដ្ឋាភិបាល ជាពិសេស ជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឈានទៅបង្កើតភាពជាដៃគូជាមួយគ្នា ដោយ ឆន្ទៈស្មោះត្រង់និងត្រូវចូលរួមគោរពអនុវត្តច្បាប់ ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពក្នុងការបំពេញការងាររបស់ខ្លួននិងមិនប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមបម្រើដល់បុព្វហេតុជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ