ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញចូលរួមពីធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្ត
August 14, 2019 អ្នកទស្សនា :

      ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្ត ដែលលោកស្រី ឆូ គឹមស៊ត ត្រូវបានតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ ជំនួសលោកស្រី ប៊ុន ស៊ីថូត ត្រូវទទួលភារកិច្ចថ្មី ក្រោមអធិបតីលោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្ត នារសៀលថ្ងៃអង្គារទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃមន្ទីរកិច្ចការនារីខេត្ត ក្រោមការដឹកនាំរបស់លោកស្រី ប៊ុន ស៊ីថូត ជាប្រធានមន្ទីរកិច្ចការនារីខេត្តកន្លងមក បានយកចិត្តទុកដាក់ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឲ្យមានការអនុវត្តការងារកិច្ចការនារីសម្រេចបានលទ្ធផលល្អប្រសើរ ចូលរួមចំណែកក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ការថែទាំសុខភាពស្រី្ត និងកុមារ ជាពិសេសការជួយពង្រឹងសមត្ថភាពស្ត្រី ទាំងចំណេះដឹង ចំណេះធ្វើ និងទាំងក្នុងការងារសេដ្ឋកិច្ច និងការសម្រេចចិត្តនានា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសព្វថ្ងៃនេះ សមាសភាពរបស់ស្រ្តីបានចូលរួមកសាង និង អភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលក្នុងខេត្តក្រចេះ មានប្រមាណជាង ៤០% ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ