រដ្ឋបាលខេត្តស្វាយរៀង សហការរៀបចំវេទិកាសន្ទនាជាមួយសម្ព័ន្ធសង្គមស៊ីវិល ក្រោមប្រធានបទ "ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា"
September 10, 2019 អ្នកទស្សនា :

      នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ  លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានចូលរួមវេទិកាសន្ទនារវាងសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ នៅខេត្តស្វាយរៀង ក្រោមប្រធានបទ "ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម កឹមរត្ន័ វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយមានការចូលរួមពី តំណាងក្រសួង បន្ទីរ អង្គការ ស្ថាប័នពាក់ព័ន្ធ និងអង្គភាពនានាជុំវិញខេត្ត។

      លោកអភិបាលរងខេត្ត បានលើកឡើងថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាបាន ផ្ដោតទៅលើគោលដៅសំខាន់មួយចំនួនដូចជា បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់ នៅគ្រប់ទីកន្លែង បញ្ចប់ភាពអត់ឃ្លាន សម្រេចឲ្យបាននូវសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហាររូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព ធានាអោយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងការលើកកម្ពស់សុខុមាលភាព ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្ន និងសីលធម៌ ការលើកកំពស់នូវកាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប រួមទាំងសមភាព យេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រី និងកុមារ ដើម្បីចូលរួមអោយកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ