រដ្ឋបាលខេត្តព្រះវិហារបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំផែនការ ការពារសុវត្ថិភាព មន្ត្រីដឹកនាំថ្នាក់ក្រោមជាតិ
October 23, 2019 អ្នកទស្សនា :

     ព្រះវិហារ៖​ នារសៀលថ្ងៃទី​២២​ ខែតុលា​ ឆ្នាំ២០១៩ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំផែនការ ការពារសុវត្ថិភាព មន្ត្រីដឹកនាំថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍  មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត  និងមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរពីខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណ៣០០នាក់។

      មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍អំពីការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសផ្សេងតាមបណ្តោយព្រំដែន ជាដើម។បន្ថែមពីនោះទៀត ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនសេចក្តីណែនាំលេខ ០៣៩ សណន ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំផែនការ ការពារសុវត្ថិភាព មន្ត្រីដឹកនាំថ្នាក់ក្រោមជាតិ និងសារលិខិតសាធារណមតិ។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ មានប្រសាសន៍អំពាវនាវដល់មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋចូលរួមរក្សាសុខសន្តិភាព ការអភិវឌ្ឍជាតិ ការឯកភាពជាតិ ជាពិសេសត្រូវទប់ស្កាត់នូវសកម្មភាពប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីប្រជាពលរដ្ឋ ។
បន្ថែមពីនេះទៀត ឯកឧត្តមនាយឧត្តមសេនីយ៍ បានដាក់ចេញនូវវិធានការទប់ស្កាត់ការធ្វើរដ្ឋប្រហារសំដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិដោយត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នាណែនាំដល់ក្រុមគ្រួសារ បង ប្អូនប្រឆាំងនូវល្បិចកល់ដ៏ពិសពលរបស់ក្រុម ទណ្ឌិតសមរង្សី សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងចូលរួមរក្សាសុខសន្តិភាព ។ហើយឯកឧត្តម បានផ្តាំផ្ញើរឲ្យគ្រប់ក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ ចូលរួមពិសារអំបុកនៅថ្ងៃទី០៩វិច្ឆិកានេះ ដើម្បីថែរក្សាប្រណៃណីទំនៀមទំលាប់ជាតិ ថែរក្សាសុខសន្តិភាពជាតិ​៕​

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ