រដ្ឋបាលខេត្តឧត្តរមានជ័យ សមហការជាមួយស្ថាប័នពាក់ព័ន្ធ បើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល និងអង្គការដៃគូ អំពីរបៀបបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅសហគមន៍
June 01, 2020 អ្នកទស្សនា :

      ឧត្តរមានជ័យ៖ ក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដោយមាន ការសហការជាមួយសមាគមប្រឹក្សាសុខភាពប្រជាជន និងអង្គការស្ត្រីសម្រាប់អភិវឌ្ឍសិទ្ធិមនុស្សឧស្សាហកម្ម និងកសិកម្ម បានធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល និងអង្គការដៃគូ វ.ស.ស. អំពីរបៀប បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅសហគមន៍ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទទី១ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស និងឯកឧត្ដម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដែលមានអ្នកចូលរួមមកពី រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរចំណុះសាលាខេត្ត រួមទាំង បុគ្គលិកសុខាភិបាល តំណាងអង្គការសមាគម និងយុវជន ស.ស.យ.ក។

      ឯកឧត្ដម លឹម សុខតូ បានដឹកនាំក្រុមការងារ វ.ស.ស ចុះបាញ់ថ្នាំសម្លាប់មេរោគ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងសំរោង ក្រុមការងារកងសង្គ្រោះបន្ទាន់៧១១ បានសហការជាមួយមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅសាលាខេត្តឧត្តរមានជ័យ ផ្ទះសំណាក់ឧត្តមរដ្ឋា (មណ្ឌលចត្តាឡីស័ក កម្រិត២) វិទ្យាល័យតេជោសំរោងសែន (មណ្ឌលចត្តាឡីស័ក) និងផ្សារសំរោង៕

ប្រភព៖​ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ