អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកសាមគ្គីមានជ័យ
June 02, 2020 អ្នកទស្សនា :

     ថ្ងៃទី២ ខែមិថុនា​ ឆ្នាំ២០២០ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់តាំងកងកម្លាំងទាំងបីប្រភេទចំនួន ១៣៩នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយលើកផ្ទះ និងជួសជុលផ្ទះប្រជាពលរដ្ឋចំនួន ៥០ខ្នង (រលំ ៥ខ្នង, របើកដំបូល ៤៥ខ្នង) ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី១ ខែមិថុនា នៅឃុំស្វាយ និងឃុំពាម ស្រុកសាមគ្គីមានជ័យ។ 

      កម្លាំងដែលបានចូលរួមប្រតិបត្តិការ រួមមាន: កងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត ១២០នាក់,​ កម្លាំងសឹករងស្រុក ១២នាក់ និងកម្លាំងកងរាជអាវុធហត្ថ ៧នាក់ ព្រមជាមួយកម្លាំងប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ