អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង នៅស្រុកស្ទឹងត្រង់
July 04, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ព្រមទាំង អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង មានប្រវែង ៩០ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិទូលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។
      សូមបញ្ជាក់ថា ស្ពានចាស់ជាប្រភេទដែកបាឡេ បានកសាងឡើង នាឆ្នាំ១៩៩៣ បានទទួលរងគ្រោះបាក់ស្រុត ដោយទឹកជំនន់ទន្លេមេគង្គ ដោយបានទឹកហូរធ្វើឲ្យរលំសរសរ ១ដើម នៅត្រង់ចំណុចកណ្ដាលស្ពាន កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រោយពីស្ពានបាក់ស្រុតនោះ ឯកឧត្តមអភិបាលខេត្ត បានឲ្យមន្ត្រីបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សាងសង់បន្ថែមប៉ាណូចំនួន២ជួរ កម្ពស់១ជាន់ទៀត លើប៉ាណូចាស់ ដើម្បីពង្រឹងតួស្ពានឲ្យធ្វើចរាចរបណ្តោះអាសន្ន រហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះ កងវិស្វកម្មក្រសួងការពារជាតិ ក៏បានរៀបចំប៉ាណូ ១ជួរ បន្ថែមទៀត ដើម្បីពង្រឹងតួស្ពានទាំងមូលឲ្យកាន់តែរឹងមាំជាងមុន សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ខណៈដែលស្ពានបេតុងថ្មី កំពុងចាប់ផ្ដើមដំណើរការស្ថាបនា នោះ។
      ឯកឧត្ដម អភិបាលខេត្តបានញ្ចាក់ថា ស្ពានបេតុងថ្មីនេះ មានប្រវែង ៩០ ទទឹង ៨ម៉ែត្រ អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ។ ស្ពានថ្មីនេះ ជាចំណងដៃថ្មីមួយទៀត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់ និងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់កសិករ ស្រុកស្ទឹងត្រង់ ស្រុកព្រែកប្រសប់ នៃខេត្តក្រចេះ ផងដែរ។ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើចរាចរណ៍ឆ្លងកាត់ទាំងអស់ មានការយោគយល់ក្នុងអំឡុងពេលសាងសង់ស្ពានថ្មីនេះ។
      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បាននាំយកទេយ្យទាន ទៀនព្រះវស្សា និងបច្ច័យប្រគេនវត្តសន្ធររង្សី នៅភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។ ឯកឧត្តម បានប្រគេនទៀនព្រះវស្សា ០១គូរ, អង្ករ ១០០គីឡូក្រាម, ទឹកសុទ្ធ៥កេស, មី១កេសធំ, តែ៥កញ្ជប់ធំ, ទឹកត្រី៥យួរ, ទឹកក្រូច៥កេស,ទឹកដោះគោ១កេសធំ, ស្ករស៥គីឡូ, ស្លាដក់៥, បច្ច័យកសាងវត្ត ១លានរៀល ប្រគេនបច្ច័យព្រះសង្ឃ ៥អង្គ ក្នុង១អង្គ បច្ច័យ៥០.០០០រៀល ព្រះបាឡាត់ខេត្ត ១០០.០០០រៀល និងលោកយាយលោកតាចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០.០០០រៀល៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ