អភិបាលខេត្តតាកែវ នាំយកទៀនចំណាំព្រះវស្សា សំពត់សាដក ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនវត្តចំនួន០៤ ស្ថិតនៅក្នុងស្រុកត្រាំកក់
July 04, 2020 អ្នកទស្សនា :

      តាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត បាននាំយកទៀនចំណាំព្រះវស្សា សំពត់សាដក ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនវត្តចំនួន ៤ ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលប្រារព្ធធ្វើឡើងនៅបរិវេណវត្តអង្គតាសោម។
      សូមបញ្ជាក់ដែរថា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ  បានយកមកប្រគេន ៤វត្ត ដោយក្នុងមួយវត្តៗ ទទួលបាន៖ ទឹកក្រូច ២កេស ទឹកផ្លែឈើ ២កេស ទឹកបរិសុទ្ធ ៤កេស ទឹកត្រី ៣យួរ មី ២កេស គ្រឿងឧបភោគមួយចំនួន អង្ករ ៥០គីឡូ ទៀនវស្សា១គូរ និងបច្ច័យ ៨០ម៉ឺនរៀលផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ