រដ្ឋបាលខេត្តកែបរៀបចំពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ
October 22, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការ វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិ អង្កោល ឃុំ អង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

      លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានអោយដឹងថា ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទទួលបានប័ណ្ណកម្មសិទ្ធិហេីយ នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ ប្រើប្រាស់ អាស្រ័យផលដីសាងសង់ទៅតាមប្រភេទដី។ លោកបន្តទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះបានអនុវត្តចំនួន៨ភូមិ និងបានចែកប័ណ្ណកម្មសិទ្ធិរួចរាល់ហេីយ ដោយឡែកក្នុងភូមិអង្កោល ដែលក្រុមការារត្រូវចុះអនុវត្តវាស់វែងគឺមានក្បាលដីប៉ាន់ស្មានប្រហែល ១,៨២៨ ក្បាលដី។

       ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍សំណេះសំណាលជាមួយ ប្រជាពលរដ្ឋ និងបានកោតសរសើរ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំប្រឹងប្រែងសម្រេចលទ្ធផល ក្នុងការចុះបញ្ជីប្រមូលទិន្នន័យក្បាលដី និងអ្នកកាន់កាប់ដីដែលកំពុង អនុវត្តចុះកំណត់ព្រំវាស់វែង ផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យ លក្ខណៈជាប្រព័ន្ធ នៅភូមិ អង្កោល ដេីម្បីចេញប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋ។

       ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា គោលបំណងនៃការផ្សព្វផ្សាយថ្ងៃនេះ គឺដើម្បីជម្រាបជូនដល់សាធារណៈជនទាំងអស់នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញនៃមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ហើយការចុះបញ្ជីដីធ្លីនេះគឺត្រូវចុះបញ្ជីទាំងដីឯកជនទាំងដីរដ្ឋ ដែល អនុវត្តទៅតាមនីតិវិធី និងបច្ចេកទេសយ៉ាងទំនើប មានតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ដែលប្រទេសជឿនលឿនលើពិភពលោក បានអនុវត្តរួចមកហេីយ ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រង ដីធ្លីនេះបានយ៉ាងល្អទៀតផង និងជាគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលមួយដើម្បី កាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លី នៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចំរើនថែមទៀត។

      ឯកឧត្តម ក៏បានស្នើដល់ប្រជាពលរដ្ឋមិនត្រូវដេីរចាប់ដីព្រៃឧទ្យានជាតិ ដីសហគមន៍ ដីឆ្នេរសមុទ្រ ដែលជាដីរបស់រដ្ឋ ដែលអាចធ្វេីអោយបងប្អូនប្រឈមមុខនិងផ្លូវច្បាប់ ឯកឧត្តមបានផ្តាំផ្ញេីទៀតថា បងប្អូនមកចុះបញ្ជីដីធ្លី ត្រូវភ្ជាប់មកនូវឯកសារ សំបុត្រកំណេីត អត្តសញ្ញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារផ្សេងៗទៀត ងាយស្រួលដល់ក្រុមការងារធ្វេីការ និងត្រូវផ្តល់ការគាំទ្រ យោគយល់ និង ផ្តល់កិច្ចសហការ ជាមួយ ក្រុមការងារ មន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដី ធ្លី ដែលមានលក្ខណៈជាប្រព័ន្ធនេះប្រកបដោយប្រសិទ្ធិភាព។

      ជាចុងក្រោយឯកឧត្តម បានរំលឹកដល់ដល់បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃដដែលនោះដែរ។

      បន្ទាប់ពីបញ្ចប់កម្មវិធីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក៏បានបន្តដឹកនាំប្រធានមន្ទីរ អង្គភាពជំនាញចុះពិនិត្យមេីលការដ្ឋានសាងសង់កំពង់ផែកោះទន្សាយ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ