រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំស្តីពីការជ្រើសរើសភូមិចំនួន៤ ដាក់បញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍តេជោភូមិ១០០
October 22, 2020 អ្នកទស្សនា :

      នៅថ្ងៃពុធទី២១ ខែតុលា ឆ្នាំ២០២០នេះ នាសាលប្រជុំព្រៃបាសាក់អគារ ខ សាលាខេត្ត ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុលអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការជ្រើសរើសភូមិចំនួន៤ ដាក់បញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍តេជោភូមិ១០០ ជាមួយប្រតិភូទីស្តីការគណរដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តមបណ្ឌិត ងួនផាន ភក្តី ប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសិក្សាសន្តិភាពនៃវិទ្យាស្ថានចក្ខុវិស័យអាសុី និងជាប្រធានដឹកនាំប្លង់ស្ថាបត្យកម្ម និងសំណង់របស់គម្រោងអភិវឌ្ឍន៍តេជោភូមិ១០០។

      គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បើជួបពិភាក្សាស្នើសហការពីអាជ្ញាធរដែនដី និងមន្ទីពាក់ព័ន្ធនានា ដើម្បីសម្របសម្រួលចុះពិនិត្យភូមិ និងកំណត់ទីតាំងភូមិគំរូ ចំនួន៤ ដើម្បើដាក់បញ្ចូលគម្រោងតេជោភូមិ១០០។

      បន្ទាប់ពីកិច្ចប្រជុំកិច្ចពិភាក្សានេះ ក្រុមការងារបានឯកភាពគ្នាចុះពិនិត្យទីតាំងជាក់ស្តែងដែលជាភូមិមានសក្តានុពលត្រូវដាក់បញ្ចូល ស្ថិតនៅក្នុងស្រុករមាសហែក កំពង់រោទិ៍ ស្វាយជ្រំ ក្រុងស្វាយរៀង និងក្រុងបាវិត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ