អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្ត ព្រមទាំងបុគ្គលិកក្រុមហ៊ុនឯកជន
January 20, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) ដោយមានការចូលរួមពីលោក នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានចូលរួមបរិច្ចាគឈាមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) ជាក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងព្រះសីហនុ ដោយកោត សរសើរស្មារតីស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតប្រជា ពលរដ្ឋក្នុងករណីចាំបាច់ដែលត្រូវការឈាម ជាការរួមចំណែកដ៍ធំធេងក្នុងការជួយសង្គ្រោះជីវិតមនុស្ស ហើយការចូលរួមបរិច្ចាគឈាមនេះ ជាកុសលមួយធំធេងចំពោះមនុស្សជាតិ ម្យ៉ាងការបរិច្ចាគឈាម អនុវត្តតាមវិធានសុខាភិបាល ។ តាមស្មារតីរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បានឆ្លុះបញ្ចាំងការងារមនុស្សធម៌ក្នុងសង្គមប្រកបដោយស្ម័គ្រចិត្ត ។ ថ្វីត្បិតក្នុងស្ថានភាពកូវីដ-១៩ មិនទាន់បានធូរស្រាលនៅ ឡើយ។ ទោះបីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួយវ៉ាក់សាំងរបស់ប្រជាមានិតចិន និងបានការគាំទ្រថវិកាពីសប្បុរសជនក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ព្រោះបញ្ហាជំងឺកូវីដនៅតែជាចំណុចក្តៅ។

ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានកោតសរសើរចំពោះក្រុមគ្រូពេទ្យរបស់យើង ដែលបានខិតខំបង្ហាត់បង្រៀនក្រុមគ្រូពេទ្យចេះយកសំណាកនិងព្យាបាលបានល្អ ប្រសិនបើយើងមិនចេះរបៀបរបប និងវិធានការព្យាបាល ក្រុមគ្រូពេទ្យរបស់យើងជាយុទ្ធជនជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។ ម្យ៉ាងទៀតខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ-១៩ មុនគេក្នុងប្រទេសកម្ពុជា ដែលយើងមិនទាន់មានបទពិសោធន៍ក្នុងការព្យាបាល ហើយភារកិច្ចរបស់គ្រូពេទ្យត្រូវព្យាបាលចំពោះអ្នកជំងឺ។ យើងត្រូវប្រមូលផ្តុំក្រុមគ្រូពេទ្យរបស់យើងឱ្យចេះយកសំណាក ព្យាបាល ទទួលបានលទ្ធផលល្អ ដូច្នេះមន្ត្រីសុខាភិបាលត្រូវបន្តហ្វឹកហ្វឺនបន្តទៀត ដើម្បីត្រៀមបង្ការករណីទប់ស្កាត់ការឆ្លងដល់សហគមន៍។ យើងបន្តហ្វឹកហាត់ដល់ក្រុមគ្រូពេទ្យកងទ័ពជើងទឹក និងបន្តទៅហ្វឹកហាត់ដល់ក្រុមគ្រូពេទ្យតំបន់ប្រតិបត្តិការសឹករងខេត្តបន្តទៀត ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព។

លោក ដេវីដ ប្រធានក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម KSWM,Co,Ltd) ឱ្យដឹងថា ថ្ងៃនេះមានថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បានចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តចំនួន ១៨០នាក់ និងបុគ្គលិកក្រុមហ៊ុន KB Hotel ២២នាក់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ