អភិបាលខេត្តព្រៃវែង​ អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា សម្តេច ជា សុីម
January 20, 2021 អ្នកទស្សនា :

ថ្ងៃពុធទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ បានចូលរួមក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា សម្តេច ជា សុីម ដែលមានទីតាំងស្ថិតនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម​ អភិបាល​ខេត្ត​ និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ដែលបានផ្តួចផ្តើមដឹកនាំ និងបង្កើតគណៈកម្មាការគ្រប់គ្រងការងារសាងសង់ ជាមួយការកៀគរថវិការពីសប្បុរសជននានាបន្ថែមទៀត ដើម្បីជួសជុលកែលម្អ និងសាងសង់សាលាបឋមសិក្សា សម្តេច ជា សុីម នេះ ជូនកូនចៅប្រជាពលរដ្ឋនៅមូលដ្ឋាន បានសិក្សារៀនសូត្រ និងស្តារធនធានមនុស្សអោយប្រសើរឡើងវិញក្នុងការអភិវឌ្ឍប្រទេសជាតិអោយកាន់តែមានការរីកចម្រើន។

ជាថ្មីម្តងទៀត ឯកឧត្តម​ អភិបាល​ខេត្ត​ និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ សូមជូនពរ សម្តេចក្រឡាហោម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋនៃអង្គពិធីនាឱកាសនេះ ជួប នូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ