រដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា
May 24, 2018 អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា ក្រោមអធិបតីភាព លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត។ នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត អភិបាលក្រុង ស្រុក នាយកនាយករងរដ្ឋបាលក្រុង ស្រុក មេឃុំនិងចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ នាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនទៀត ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ