https://www.interior.gov.kh/report/detail/9719
ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក ឈឹម កាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោក កែវ សុភ៌គ ប្រធានមន្ទីរបរិស្ថានខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងលោក នាង វណ្ណៈ នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ទីក្រុង និរន្តភាព បរិស្ថាន អាស៊ាន លើកទី៥ តាមរយៈប្រព័ន្ធវីដេអូ និងសំលេង (Zoom) ដែលរៀបចំដោយប្រទេសឥណ្ឌូនេស៊ី ជាសមាជិក នៃសមាគមន៍អាស៊ាន។
ក្នុងពិធីប្រគល់ពានរង្វាន់ទីក្រុង និរន្តភាព បរិស្ថានអាស៊ានលើកទី៥ សម្រាប់ប្រទេសកម្ពុជាយើង បានទទួលពានរង្វាន់ពី សមាជិក នៃសមាគមន៍អាស៊ាន រួមាន៖ ទីក្រុងភ្នំពេញ ខេត្តកែប និងខេត្តមណ្ឌលគិរី (ដីស្អាតសម្រាប់ទីក្រុងតូច)៕
ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។