ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមលក្ខណចូលរួមប្រជុំនៅអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខ
November 05, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា ដើម្បីប្រមូលធាតុចូល ដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស, ជនជាតិភាគតិច, និងជនអន្តោប្រវេសន៍នៅកម្ពុជា ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សមាជិកនៃគណៈកម្មការសិទ្ធិមនុស្សកម្ពុជា តំណាងអង្គភាពនានា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      កិច្ចប្រជុំនេះ បានធ្វើឡើងដើម្បីពិភាក្សាប្រមូលព័ត៌មាន និងធាតុចូលស្តីពីសិទ្ធិមនុស្ស, ជនជាតិភាគតិច, និងជនអន្តោប្រវេស្តន៍នៅកម្ពុជា ដែលគ្រប់អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ ប្រមូលបានពី ការអនុវត្ត ការងារកន្លងមក សម្រាប់ប្រមូលចងក្រងជាទិន្នន័យដាក់ទៅគណៈកម្មការ សិទ្ធិមនុស្សកម្ពុជា ដើម្បីត្រៀមលក្ខណទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ដែលទាក់ទងទៅ និងការអនុវត្តអនុសញ្ញា អន្តរជាតិស្តីពីការលុបបំបាត់ការរើសអើងពូជសាសន៍ក្នុងប្រទេសកម្ពុជា។

      សូមជម្រាបថា គណៈកម្មការសិទ្ធិមនុស្សកម្ពុជា នឹងចាត់បញ្ជូន គណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំស្តីពីសិទ្ធិមនុស្សនៅកម្ពុជា នៅអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលប្រពឹត្តិទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលក្នុងនោះកម្ពុជា ត្រូវឡើងការពារលើរបាយការណ៍ របស់ខ្លួនចំនួន ១៥ចំនុចស្តីពីសិទ្ធិមនុស្សនៅកម្ពុជា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ