ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២
April 09, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤នេះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំរបស់អនុក្រុមទទួលបន្ទុកការងារកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់តុលាការ និងច្បាប់ អភិបាលកិច្ច និងសិទ្ធិមនុស្ស ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីរួមគ្នាពិនិត្យជាក់ស្ដែងលើការងាររបស់អនុក្រុមទទួលបន្ទុកការងារកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់តុលាការ និងច្បាប់ អភិបាលកិច្ច និងសិទ្ធិមនុស្ស ដើម្បីមានមូលដ្ឋានរៀបចំឯកសារពាក់ព័ន្ធនានាសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំពីតំណាងក្រសួង ស្ថាប័នដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ និងចូលរួមផ្ដល់យោបល់ ក្នុងការកែសម្រួលឯកសារត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំឱ្យបានគ្រប់ជ្រុងជ្រោយ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ