ឯកឧត្តម ឡាំ ជា អញ្ជើញប្រកាស សមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម
April 09, 2024    អ្នកទស្សនា :

ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជា ប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញដឹកនាំប្រជុំប្រកាសសមាសភាពនិងតួនាទីភារកិច្ចក្រុមការងារបច្ចេកទេសនាំមុខពិភាក្សានិងរៀបចំខ្លឹម សារសម្រាប់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ។

គណៈកម្មការខាងលើនេះ មានមុខងារនិងភារកិច្ចដូចខាងក្រោម៖

– សិក្សា ស្រាវជ្រាវ និងវាយតម្លៃអំពីហេតុផលប៉ះពាល់បរិស្ថាននិងសង្គមដែលបណ្តាលមកពីការបាក់ ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

– ពិភាក្សា ចរចា និងដាក់ចេញដំណោះស្រាយលើបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ

ចាត់វិធានការសមស្របដើម្បីបង្ការនិងទប់ស្កាត់ការបាក់ច្រាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀត ណាម ថែរក្សាការពារស្ថិរភាពនៃខ្សែបន្ទាត់ព្រំដែន ច្រាំងព្រំដែន និងបង្គោលព្រំដែន

– សម្របសម្រួល ពិភាក្សា និងចរចាជាមួយភាគីវៀតណាមដើម្បីរិះរកមធ្យោបាយដែលមានលក្ខណៈ បុរេសកម្មក្នុងការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា- វៀតណាម

– រៀបចំនិងអនុវត្តផែនការសកម្មភាពនិងផែនការថវិកា ដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាបាក់ ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

– រៀបចំគម្រោងថវិកាចំណាយលម្អិតសម្រាប់សាងសង់ច្រាំងទន្លេនិងព្រែកនៅទីតាំងបាក់ច្រាំង ដែល ស្ថិតក្នុងស្ថានភាពហានិភ័យជាក់ស្តែង ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ សម្រេច

– តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងនៃការសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

– រៀបចំរបាយការណ៍ស្តីពីលទ្ធផលសម្រេចបាននិងវឌ្ឍនភាពការងារជូនប្រមុខរាជរដ្ឋាភិបាល

– អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យា ឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ