ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍បច្ចុប្បន្ន ដល់ថ្នាក់ដឹកនាំ មន្រ្តីអង្គភាពកីឡានគរបាលជាតិ និងនាយកដ្ឋានផ្សព្វផ្សាយអប់រំ
November 06, 2019    អ្នកទស្សនា :

      ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍បច្ចុប្បន្ន ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃអង្គភាពកីឡានគរបាលជាតិ និងនាយកដ្ឋានផ្សព្វផ្សាយអប់រំ នាទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ  ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ គ្រូបង្វឹក គ្រូបង្គោល កីឡាករ កីឡាការនីនគរបាលជាតិ ព្រមទាំងមន្រ្តីក្រោមចំណុះនៃអង្គភាពកីឡានគរបាលជាតិ និងនាយកដ្ឋានផ្សព្វផ្សាយអប់រំជាច្រើនរូបផងដែរ។

      ឯកឧត្តម ហ៊ុយ វណ្ណៈ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីផ្សព្វផ្សាយសភាពការណ៍បច្ចុប្បន្ន ទាក់ទងទៅនឹងការវិវឌ្ឍន៍ថ្មីៗរបស់សង្គមជាតិ។ ជាងនេះទៀត គឺដើម្បីផ្សព្វផ្សាយក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទរបស់ក្រសួងមហាផ្ទៃទាំងអស់ ឱ្យបានជ្រាបនូវព័ត៌មានសំខាន់ៗមួយចំនួនបន្ថែមទៀត ដែលអាចផ្តល់ជាប្រភព និងសម្រាប់ជាទុនក្នុងការបំពេញតួនាទី ភារកិច្ច ក្នុងអង្គភាពសាម៉ី ដែលក្នុងនាមជាកងកម្លាំងនគរបាលជាតិ មានតួនាទីថែរក្សា ការពារនូវសុខសន្តិភាពជូនជាតិមាតុភូមិឱ្យបានរឹងមាំ។

      ឯកឧត្តមបន្តថា សន្តិភាព គឺពិតជាមានតម្លៃសំខាន់បំផុត សម្រាប់ប្រទេសជាតិមួយ ជាពិសេសគឺកម្ពុជា ដែលកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាងនេះទៅទៀត ភាពរឹងមាំរបស់ប្រទេសជាតិ គឺឈរលើគោលជំហររឹងមាំរបស់កងកម្លាំង មន្រ្តីរាជការសាធារណៈ នៃស្ថាប័នជាតិទាំងមូល។ ឯកឧត្តម បានណែនាំ ដល់កងកម្លាំងនគរបាល មន្រ្តីរាជការទាំងអស់ ត្រូវរួបរួមគ្នា ឈរលើទស្សនៈរួមគ្នា និងប្រកាន់ខ្ជាប់នូវសាមគ្គីភាពរួមគ្នាការពារប្រទេសជាតិឱ្យបានរឹងមាំ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ